របៀបដែលវាធ្វើការ


EWS1294 ត្រូវបានបង្កើតឡើងដំបូងដោយអង្គការភីពផលអ៊ីននីតក្នុងឆ្នាំ២០១៣ បច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។​​ EWS1294  គឺជាប្រព័ន្ធប្រកាសឲ្យដឹងមុននៅប្រទេសកម្ពុជាដែលមានមុខងារប្រកាសឲ្យដឹងមុនអំពីហានិភ័យជាច្រើន​ សម្រាប់ជួយសង្រ្គោះជីវិត ដោយផ្តល់ព័ត៌មានអំពីគ្រោះទឹកជំនន់ត្រឹមត្រូវ ជាក់លាក់ និងទាន់ពេលវេលា​ ទៅកាន់សហគមន៍ងាយរងគ្រោះ នៅទូទាំងប្រទេស។

ឧបករណ៍វាស់កំពស់ទឹកទេពមច្ឆា


ឧបករណ៍វាស់កំពស់ទឹកទេពមច្ឆាដំណើរការដោយថាមពលពីពន្លឺព្រះអាទិត្យហើយដែលមានមូលដ្ឋានលើសូណា បន្តតាមដានកំពស់ទឹករៀងរាល់១៥នាទីម្តង។ ទិន្នន័យកំពស់ទឹកត្រូវបានបញ្ជូនតាមប្រព័ន្ធអ៊ីនធឺណិត។ ឧបករណ៍វាស់កំពស់ទឹកទេពមច្ឆាដែលបង្ហាញនៅលើផ្ទាំងផែនទីគេហទំព័រ EWS1294នឹងប្រែពណ៌ទឹកក្រូច ឬក្រហម នៅពេលកម្រិតទឹកជិតដល់កម្រិតគ្រោះថ្នាក់។

មធ្យោបាយផ្សព្វផ្សាយរបស់ប្រព័ន្ធប្រកាសឲ្យដឹងមុន១២៩៤


ប្រព័ន្ធប្រកាសឲ្យដឹងមុន១២៩៤ ប្រើប្រាស់មធ្យោបាយមួយចំនួនដើម្បីប្រកាសដំណឹងនៅទូទាំងប្រទេសកម្ពុជា

ប្រព័ន្ធឆ្លើយតបជាសម្លេង
ជាមួយនឹងប្រព័ន្ធ IVR​ អ្នកចុះឈ្មោះជាមួយ​១២៩៤ នឹងទទួលបានការហៅទូរស័ព្ទចូលបន្ទាប់ពីធ្វើការចុះឈ្មោះហើយ។ ដើម្បីចុះឈ្មោះអ្នកប្រើប្រាស់គ្រាន់តែធ្វើការហៅទូរស័ព្ទទៅលេខ១២៩៤(ដោយមិនគិតថ្លៃ)​ រួចធ្វើតាមការណែនាំដើម្បីអោយលោកអ្នកអាចធ្វើការចុះឈ្មោះទៅតាមតំបន់ដែលលោកអ្នករស់នៅ។ ក្រោយពីបានចុះឈ្មោះជោគជ័យលោកអ្នកនឹងទទួលបានការហៅទូរស័ព្ទ ចូលនៅពេលមានគ្រោះទឹកជំនន់កើតឡើងហើយនឹងអាចចាត់វិធានការសមស្របដើម្បីការពារខ្លួន និង គ្រួសារ។

ចុះឈ្មោះ

ឧបករណ៍បំពងសម្លេងសាធារណៈ
នៅក្នុងខេត្តបាត់ដំបង មានឧបករណ៍បំពងសម្លេងសាធារណៈចំនួន 4 ដើម្បីធ្វើការផ្សព្វផ្សាយដំណឹងការប្រកាសអោយដឹងមុន EWS1294 នៅតាមទីសាធារណៈក្នុងទីក្រុង ដែលមានមនុស្សកាន់តែច្រើនអាចទទួលការជូនដំណឹងអំពីការព្រមានជាមុន។

ការផ្សព្វផ្សាយតាមវិទ្យុ
តាមរយៈកិច្ចសហការរបស់យើងជាមួយវិទ្យុ ABC នៅកម្ពុជា ការជូនដំណឹងការប្រកាសអោយដឹងមុន EWS1294 ត្រូវបានផ្សព្វផ្សាយដោយបណ្តាញវិទ្យុ ABC ។

តេឡេក្រាម
ការជូនដំណឹងការប្រកាសអោយដឹងមុន EWS1294 ក៏ត្រូវបានផ្សព្វផ្សាយតាមរយៈបណ្តាញ Telegram ផងដែរ។ ដើម្បីទទួលបានដំណឹងពីបណ្តាញ Telegram លោកអ្នកអាចធ្វើការចុះឈ្មោះតាមតំណរភ្ជាប់នៅទីនេះ៖

EWS1294Alerts
សូមចូលរួមជាមួយយើងតាមរយៈ Facebook